ថ្ងៃ សុក្រ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក ផាត់ វាសនា ប្រធានការិយាល័យគាំពារបរិស្ថាននៃមន្ទីរបរិស្ថានខេត្ដ បានចុះតាមដានត្រួតពិនិត្យ និងជម្រុញការអនុវត្ដច្បាប់ពាក់ព័ន្ធនឹងវិស័យបរិស្ថាន នៅតាមបណ្ដារោងចក្រនានា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន ក្រុងបាវិត ខេត្ដស្វាយរៀង បានចំនួន ០២ទីតាំង ៕