មន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំប្រជុំជីវភាពប្រចាំខែកុម្ភៈ ដើម្បីត្រួតពិនិត្យរបាយការណ៍ និងពង្រឹងការអនុវត្តការងារបន្ត ដឹកនាំដោយ លោក នី សុធី ប្រធានមន្ទីរ និងចូលរួមពីលោកអនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ មន្ត្រីគ្រប់រូប ប្រធានស្នាក់ការតំបន់ ការពារធម្មជាតិគ្រប់តំបន់។
ជាចុងបញ្ចប់ លោកប្រធានមន្ទីរ បានផ្តល់ជូននូវប័ណ្ណសរសើរពីក្រសួងបរិស្ថានដល់មន្ត្រីរាជការចំនួន ១៥រូបដែលមានស្នាដៃក្នុងការបំពេញភារកិច្ចលើវិស័យបរិស្ថានបានល្អ ៕