កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំណុចនិយាមកា (០៣៤៤៧០១_១២៤៤៤៥២)ស្ថិតនៅក្នុងភូមិភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ បានជួបប្រទះនូវជនសង្ស័យចំនួន ០៣នាក់កំពុងជិះម៉ូតូចំនួន ០៣គ្រឿង ក្រុមការងារបានហៅសួរនាំ ជនសង្ស័យបានឃើញក្រុមការងារ បានផ្តួលម៉ូតូទម្លាក់បាវចោល រួចរត់ព្រៃបាត់ ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៤ ។
ចំពោះវត្ថុតាងដកហូតបានរួមមាន ម៉ូតូម៉ាក Wave ២គ្រឿងពណ៍ខ្នៅ គ្មានស្លាកលេខទាំង ២ និងម៉ាកហុងដា ឆ្នាំង២០១៣ ចំនួន ១គ្រឿង គ្មានស្លាកលេខ ពូថៅ ២ កាំបិត ចំនួន១ និងសត្វប្រវាំង ចំនួន ២ក្បាល (មេ០១ក្បាល,កូន០១ក្បាល) ។
ចំពោះសត្វប្រវាំង ចំនួន ០២ក្បាល (មេ០១ក្បាល,កូន០១ក្បាល) បានយកទៅជួយសង្រ្គោះនៅមជ្ឍមណ្ឌលសង្រ្កោះសត្វព្រៃភ្នំតាម៉ៅ ។
វត្ថុតាងខាងលើ ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល ជាបណ្ដោះអាសន្ន និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅមន្ទីរដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕