ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការររងដំណាក់ហ្លួងចំនួន០៣នាក់ បានចុះល្បាតដល់ចំណុចត្រពាំងត្រាច និយាមកា ៥៣៧៥៤៤-១៥០១២៩៨ ពុំជួបបទល្មើសអ្វីនោះទេ ទីតាំងស្ថិតនៅភូមិដំណាក់ត្រាច ឃុំច្រាច់ ស្រុកជ័យសែន។
បន្ទាប់មក បន្តដល់ចំណុចព្រៃអន្សមទាន និយាមកា ៥៤០៣២៦-១៥១៣១៣៨ បានរុករកឃើញរណាយន្តចំនួន០១គ្រឿង ដែលជនសង្ស័យលាក់បម្រុងធ្វើសកម្មភាពល្មើសច្បាប់ ទីតាំងស្ថិតក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ វត្ថុតាងរណាយន្ត ១គ្រឿងយកមករក្សាទុកបណ្តោះអាសន្ននៅស្នាក់ការរងដំណាក់ហ្លួង ៕