ទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកវើនសៃ នៅថ្ងៃទី២០-២៣ ខែមេសា ឆ្នាំ២០២៤ លោក សន ខាំផន ប្រធានស្នាក់ការ បានដឹកនាំក្រុមការងារចុះល្បាតទប់ស្កាត់បង្រ្កាបបទល្មើសធនធានធម្មជាតិ និងទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋកាប់បំផ្លាញដើមសំរ៉ង ត្រង់ចំណុចទឹកធ្លាក់អំបុត ចុងអូរក្រាយ ក្នុងតំបន់ឧទ្យានជាតិវីរៈជ័យ ស្ថិតនៅភូមិសាស្រ្តឃុំកោះប៉ង់ និងឃុំកោះពាក្យ ស្រុកវើនសៃ ខេត្តរតនគិរី ។
ក្រុមការងារបានប្រទះឃើញបានប្រទះឃើញអាវុធកែច្នៃ(ស្នប់)ចំនួន២ដើម ដែលលាក់ទុកចោលក្នុងព្រៃ ត្រង់ចំណុចនិយាមកាលេខ (៧១២០៧៨-១៥៦៨២៨៥) នៅចំណុចភ្នំទ្រុម ចំណុចចុងអូឡង់ក្រាយ និងចំណុចសេវ៉ា ត្រង់និយាមកាលេខ(៧១១៦៣៨-១៥៦៣៩០២) ក្រុមការងារបានធ្វើកំណត់ហេតុប្រមូលយកវត្ថុតាង(កាំភ្លើងស្នប់ខ្យល់) យកទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិស្រុកវើនសៃ។
បន្ទាប់មក បានប្រទះឃើញគល់ឈើ (ដើមសំរ៉ងដែលជនសង្ស័យបានកាប់រំលំចំនួន ២០ ដើម ដោយប្រើពូថៅដៃ) នៅចំណុចចុងអូរក្រាយនិយាមការលេខ (៧១២១២៤- ១៥៦៨៥៣៤)។
ចំណែកក្រុមការងារក្រុមការងារទីស្នាក់ការរងបាក់កែ បានបន្តចូលរួមសហការជាមួយអាជ្ញាធរភូមិ-ឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំកុកទ្បាក់ ចុះប្រចាំការត្រួតពិនិត្យ ទប់ស្កាត់ ការកាប់បំផ្លាញដើមសំរ៉ង ក្នុងតំបន់ឧទ្យាន ជាតិ(វើនសៃ-សៀមប៉ាង) នៅចំណុចភ្នំស្រីស្អាត។ ក្រុមការងារកំពុងបន្តតាមដាន ឃ្លាំមើល ស្រាវជ្រាវរកជនដែលលួចកាប់ដើមសំរ៉ង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សកម្មភាពចុងក្រោយ ក្រុមការងារបានអង្កេតកត់ត្រាអត្តសញ្ញាណសត្វព្រៃចំនួន ២២ប្រភេទ ៕