ឆ្លើយតបតាមខិលិតរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នូវមន្ត្រីអ្នកច្បាប់មួយរូប មកជួយសម្រួល កិច្ចការ អនុវត្តច្បាប់ក្នុងវិស័យបរិស្ថាន ។
ពាក់ព័ន្ធនឹងសំណើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឯកភាព ចាត់បញ្ជូនអ្នកច្បាប់មួយរូប គឺឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការ ដើម្បីជួយសម្របសម្រួលកិច្ចការអនុតវត្តផ្នែកច្បាប់ក្នុងវិស័យបរិស្ថាន ។
ឯកឧត្ដម ទឹម ស៊ីផា បច្ចប្បន្នជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងធ្លាប់ជាអនុប្រធានក្រុមការងារចំពោះកិច្ចទទួលបន្ទុកពិនិត្យ និងផ្ដល់យោបល់លើផ្នែកទោសប្បញ្ញត្តិនៃសេចក្ដីព្រាងច្បាប់ស្ដីពីជលផល សេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និង សេចក្ដីព្រាងច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ៕