សាលាដំបូងខេត្តពោធិសាត់ នៅថ្ងៃទី ៨ មិថុនា បានកាត់ទោសជនល្មើស ២ នាក់ ដាក់ពន្ធនាគារ ពីបទ «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយ ដីព្រៃយកធ្វើកម្មសិទ្ធិ» នៅចំណុចទ្រនាប់ត្រាវ ត្រង់និយាមកាលេខ ៣១២៧៣៧/១៣៨៣០៧២ ក្នុងភូមិទ្រនាប់ត្រាវ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់ កាលពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៤ តាមបញ្ញត្តិមាត្រា ៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ។
សាវតារនៃជនល្មើសទាំង ២ មានឈ្មោះ
១. មាច សារិទ្ធិ អាយុ ៣៨ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបោះដូង ឃុំបាសក់ ស្រុក្ខគីរី ខេត្តបាត់ដំបង ។
២. ឆេង ធា អាយុ ៤២ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបោះដូង ឃុំបាសក់ ស្រុក្ខគីរី ខេត្តបាត់ដំបង ។
ជនត្រូវចោទទាំងពីរ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ «កាប់គាស់ រុករាន ឆ្ការដុត និងឈូសឆាយ ដីព្រៃយកធ្វើកម្មសិទ្ធិ» ត្រូវឃុំឃាំង រហូតទាល់តែបានទទួលការឲ្យដំណឹងអំពីការសម្រេចថ្មី ផ្សេងពីនេះ ៕