ថ្ងៃទី ១០ មិថុនា លោក ថូង និរុង មន្រ្តីឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃ បានបន្តចូលរួមជាមួយលោកហ៊ុន ណាវេន និស្សិតថ្នាក់បណ្ឌិត មកពីសាកលវិទ្យាល័យជាតិអូស្រ្តាលី និងអ្នកភូមិ០១រូប បានសម្រេចការងារចុះប្រមូលយកសំណាករុក្ខជាតិស្ថិតក្នុងភូមិទាល់(ព្រៃឡង់) ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានប្រមូលយកសំណាករុក្ខជាតិដែលប្រើប្រាស់ជាអាហារនិងឱសថបូរាណចំនួន០៤ ប្រភេទដូចជាស្លឹកកាផ្លូរ ផ្លែពង្រ ស្លឹកបាស់ ផ្លែល្វា ៕