ទីស្នាក់ការឧទ្យានជាតិវីរៈជ័យ ស្រុកវើនសៃ នៅថ្ងៃទី ១៨ មិថុនា ក្រុមការងារបានចុះល្បាតត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ និងកត់ត្រាអត្តសញ្ញាណសត្វព្រៃ នៅក្នុងតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ត្រង់ចំណុចគុជម៉ែដាវ ស្ថិតក្នុងភូមិសាស្រ្តភូមិវើនហយ ឃុំហាត់ប៉ក់ ស្រុកវើនសៃ ខេត្តរតនគិរី ដោយអង្កេតកត់ត្រាអត្តសញ្ញាណសត្វព្រៃបានចំនួន ៨ប្រភេទ ។
-ក្រុមកាងារស្នាក់ការរងវើនសៃ -សៀមប៉ាង បានចុះល្បាតត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសធនធាន និងកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ នៅចំណុចសាយអេ វាលកាស៊ីង ស្ថិតក្នុងឧទ្យានជាតិវើនសៃ -សៀមប៉ាង បានអង្កេត កត់ត្រាអត្តសញ្ញាណសត្វព្រៃ ចំនួន៥ប្រភេទ ៕