ក្រសួងបរិស្ថាន បានរៀបចំដាក់តាំងបង្ហាញពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១២ ខែកក្កដា ឆ្នាំ ២០២៤ នៅមុខទីស្តីការក្រសួងបរិស្ថាន ក្នុងគោលបំណងដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ ។
ពិធីនេះ ក៏ចាត់ទុកជាការអញ្ជើញ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ចូលរួមជាអធិបតីក្នុងពិធីបើក-បិទ ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី ៤ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពបើ់កឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងពិធិបិទក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។
សូមបញ្ជាក់ថា ចំពោះមធ្យោបាយធ្វើដំណើរ រថយន្ត និងម៉ូតូ ត្រូវយកទៅចតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងទី ៨ រហូតដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ ដោយសារនៅបរិវេណក្រសួង មានរៀបចំរោង និងវេទិកាសម្រាប់ពិធីបើក រួមទាំងស្តង់ដាក់តាំងបង្ហាញកូនឈើជាច្រើនផងដែរ ៕