ឧទ្យានជាតិវើនសៃ-សៀមប៉ាង លោក ភន សុផល អនុប្រធានទីស្នាក់ ការ បានដឹកនាំកម្លាំងសហការ ជាមួយអាជ្ញាធរស្រុកកូនមុំ និងសហគមន៍ ក្នុងឧទ្យានជាតិវើនសៃ -សៀមប៉ាង (តំបន់បញ្ចូលថ្មី) ដើម្បី ចុះពិនិត្យទីតាំងកាប់រំលំ អាជ្រៀក ជាប្រភេទឈើគ្រឿង ផ្ទះ ។ ក្រុមការងារ បានទទួលវត្ថុតាង រណាយន្ត ចំនួន០២គ្រឿង ដែលសហគមន៍ប្រមូលរឹបអូសបាន យកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្តរតនគិរីជាបណ្តោះ អាសន្ន។ ក្រុមការងារកំពុងបន្តការ ស្រាវជ្រាវ ដើម្បីចាត់វិធានការច្បាប់។
+ឧទ្យានជាតិវីរៈជ័យ ស្រុកតាវែង
-លោក ម៉ៅ សុខឿន អនុប្រធានទីស្នាក់ការរងអូរយើល បានសហការជាមួយ កម្លាំង យោធាប៉ុស្តិ៍អូរយើល កងរាជអាវុធហត្ថ ចុះល្បាតត្រួតពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចបង្គោលលេខ១០(១) កម្ពុជា-វៀតណាម និងពាមអូរខរម៉ា ក្នុងឧទ្យានជាតិវីរៈជ័យ ស្ថិតនៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ជាលទ្ធផល ក្រុមការងារបានកត់ត្រាទិន្នន័យសត្វព្រៃ៖ ឮសំឡេងទោចយំ ចំនួន៣ក្បាល ៕