ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង បានប្រគល់កូនឈើ(ក្រញូង) ចំនួន ៤០ដើម ជូនលោកមេធាវី វ័រ វុទ្ធី សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា (ប្រចាំខេត្តបាត់ដំបង) ស្ថិតក្នុងក្រុងបាត់ដំបង។
+ បានប្រគល់កូនឈើ ចំនួន ១០ដើម ជូនកញ្ញា ម៉ក់ ជីវ៉ា និងកញ្ញា ណារ៉ាន់ បញ្ញា ដែលជាប្រជាពលរដ្ឋស្ថិតក្នុងក្រុងបាត់ដំបង និងជាមន្ត្រីបម្រើការងារនៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបាត់ដំបង រួមមាន៖
-កូនក្រញូង ចំនួន ៥ដើម
-កូនបេង ចំនួន ៥ដើម។
+ បានប្រគល់កូនឈើតាមការស្នើសុំសរុបចំនួន ២០០ដើម ជូនទៅរដ្ឋបាលស្រុកបាណន់ដើម្បីចូលរួមយុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើម រួមមាន៖
-កូនក្រញូង ចំនួន ១២០ដើម
-កូនបេង ចំនួន ៨០ដើម។
+ បានប្រគល់កូនឈើ ចំនួន ៣០ដើម ជូនកញ្ញា ទូច យ៉ានុត រស់នៅក្នុងស្រុកថ្មគោល លោក ផែង សំណាង រស់នៅក្នុងស្រុកថ្មគោល និងលោក វឿន ចាន់សីហា រស់នៅក្នុងស្រុកសង្កែ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង រួមមាន៖
-កូនក្រញូងចំនួន ៩ដើម
-កូនរាជចំនួន ១០ដើម
-កូនក្ងោកចំនួន ១១ដើម។
+សរុបកូនឈើដែលបានចែកជូនថ្ងៃនេះ មានចំនួន ២៨០ដើម រួមមាន៖
-កូនក្រញូង ចំនួន ១៧៤ដើម
-កូនបេង ចំនួន ៨៥ដើម
-កូនរាជចំនួន ១០ដើម
-កូនក្ងោកចំនួន ១១ដើម។