នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ហេង តេកឡាយ មន្ត្រីទទួលបន្ទុកគ្រប់គ្រងរួម បានដឹកនាំមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ ចំនួន០៨នាក់ សហការជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចំនួន០៧នាក់ កម្លាំងយោធាផ្នែកសឹករងស្រុកជ័យសែន ចំនួន០៤នាក់ ដឹកដោយលោក វរសេនីយ៍ឯក ស៊ឹម ស៊ីថា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ចុះបង្រ្កាបរោងសន្និធិ និងសិប្បកម្មកែច្នៃឈើដោយគ្មានការអនុញ្ញាតនៅចំណុចភូមិស្រែវាលត្រង់និយាមកា ៥៥០០៩៣,១៤៩៦៥០៦ ភ្លាមនោះដែរពេលឃើញក្រុមការងារទៅដល់ជនសង្ស័យបានរត់គេចខ្លួនបាត់ ។
ពេលនោះក្រុមការងារក៏បានធ្វើការបង្រ្កាបនិងដកហូតវត្ថុតាងរួមមាន÷ ១:ម៉ូទ័រឈូសឈើចំនួន២គ្រឿង ២:ម៉ូទ័រកាត់ចំនួន០២គ្រឿង ៣:ម៉ូទ័រអុកចំនួន០១គ្រឿង ៤:ម៉ូទ័រដើរភ្លីចំនួន០១គ្រឿង ៥:ម៉ូទ័រស្វានចំនួន០២គ្រឿង ៦:ម៉ូទ័រខាត់ចំនួន០២គ្រឿង ៧:តាបឈូសឈើចំនួន០១គ្រឿង ៨:ម៉ាស៊ីនចំនួន០២គ្រឿង ៩:ឌីណាម៉ូចំនួន០១ ១០:រណារយន្តធំចំនួន០១គ្រឿង ១១:ធុងខ្យល់បាញ់ថ្នាំចំនួន០២គ្រឿង ១២:ម៉ាស៊ីនវៀលចំនួន០១គ្រឿង និងប្រភេទឈើគគីរចំនួន១៥សន្លឹកដែលមានមុខកាត់:0.04×0.30×2×15=0.36ម៉ែត្រត្រីគុណ ហើយក្រុមការងារក៏បាននាំយកវត្ថុតាងទាំងអស់ខាងលើយកមករក្សាទុកនៅស្នាក់ការស្រែវាល។ទីតាំងខាងលើស្ថិតក្នុងភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
ចំណែកដែនជម្រកសត្វព្រៃបឹងពែរ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សស្នាក់ការរងតាសែង និងស្នាក់ការរងជាំស្រែចំនួន០៤នាក់ បានចុះពិនិត្យទីតាំងសង្ស័យមានការកាប់រានដីព្រៃ ដែលទទួលបានពីផ្កាយរណបតាមរយ:ក្រសួង ។ ជាលទ្ធផល ៖
-ចំណុចត្រពាំងប្រិយ (៧៧) និយាមកាលេខ ៤៧៣០០២ – ១៤៧៣៥៥៩ ស្នាក់ស្នាមឈូសឆាយព្រៃវាលចាស់ទំហំ០១ហិកតា គ្នានដំណាំនិងបានដុះព្រៃឡើងវិញ។
– ចំណុចអារក្សដេក (៧៦) និយាមកាលេខ ៤៧២៥៨៦- ១៤៧៣១៩៤ ដីព្រៃវាលរបោះ។
ទីតាំងខាងលើស្ថិតនៅភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕