ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៤ មន្រ្តីឧទ្យានុក្សស្នាក់ការកេសរកូល និងមន្រ្តីឧទ្យានុក្សទាំង៦ ស្នាក់បានប្រគល់កូនឈើចម្រុះដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ សាលារៀន និងរដ្ឋបាលស្រុកវ៉ារិន សរុបមានចំនួន២០០៥ ដើម និងបានរៀបចំដាក់បណ្ដុះគ្រាប់ត្នោតបន្ត ថែទាំផ្កាកេសរកូលព្រៃ ផ្កាកេសរកូលបង្កាត់ ផ្កាវ៉ាន់នីឡា និងសួនបន្លែ ។
នៅការិយាល័យដែនជម្រកសត្វព្រៃ មន្ត្រីឧទ្យានុរក្សនៅស្នាក់ការស្រោងបានប្រគល់កូនឈើចម្រុះចំនួន១៣០ដើម មានដូចជា៖ បេង៣០ដើម គ្រញូង២០ដើម កកោះ២០ដើម គ្រឺល២០ដើម យាង ២០ដើម និងដើមធ្នង់ ២០ដើម អោយទៅលោក ជា សុភ័ណ្ឌ ជាប្រជាពលរដ្ឋ រស់នៅភូមិអូរ ឃុំសង្វើយ ស្រុកជីក្រែង ៕