ថ្ងៃទី ១៩ កក្កដា លោក ចាន់ ប៊ុនថា អនុប្រធានមន្ទីរ និងលោក យូ គឹមឡេង ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន រួមជាមួយ កា.រិ តំបន់បេតិកភណ្ឌធម្មជាតិ បានចូលរួមប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ ដល់ប្រជាពលរដ្ឋ ភូមិ ក្រាំងដូង វគ្គទី៣ ស្ដីពីការប្រមូលទិន្នន័យព័ត៌មាន នៃការប្រើប្រាស់ធនធានធម្មជាតិ និងជីវ:ចម្រុះសម្រាប់កំណត់ការបែងចែកគ្រប់គ្រង និងគម្រោងរ៉េដបូក នៅតំបន់បេតិកភណ្ឌធម្មជាតិ ដឹកនាំសម្របសម្រួលដោយលោក សុខ វុឌ្ឍិន មន្រ្តីអង្គការ WCS នៅភូមិ ក្រាំងដូង ឃុំ ព្រះឃ្លាំង ស្រុក ត្បែងមានជ័យ ដែលមានសមាសភាពចូលរួមចំនួន ៣៦ នាក់ ស្រី ២៤ នាក់ ៕