ថ្ងៃទី ១៨ កក្កដា ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប លោកប្រធានការិយាល័យ បានដឹកនាំ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ ចូលរួមកិច្ចប្រជុំលើកផែនការល្បាត មានការចូលរួម ពីមេបញ្ជាការសឹករងស្រុកឆែប យោធាផ្នែកសឹករងស្រុកត្បែងមានជ័យ ចំនួន០៦នាក់ ដឹកនាំកិច្ចប្រជុំដោយលោក ឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារ ប្រចាំទិសឃុំកំពង់ស្រឡៅមួយ នៅស្នាក់ការទួលថ្មកែវ។
ថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០២នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ យោធាផ្នែកសឹករងស្រុកត្បែងមានជ័យចំនួន០២នាក់ ចុះល្បាតចំណុច ស្រឡៅមួយ ស្រែក្រពើ តាឡះតូច កំពង់ជ្រៃនិយាមកាលេខ ៥៨៧៥៧០-១៥៤៨៦០៨ ស្ថិតក្នុងភូមិកំពង់ជ្រៃ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ បានឃើញសត្វចង្កំកស ចំនួន០៣ក្បាល ៕