តំបន់រ៉ាមសារស្ទឹងសែន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក ប៉ុល សុធី អនុប្រធានការិយាល័យតំបន់ស្នូល ដឹកនាំមន្ត្រីស្នាក់ការផាត់សណ្តាយ ស្នាក់ការរងបឹងធំ ចុះល្បាតដល់តំបន់ផ្សោត ចំណុចUTM 448084-1306606 បានប្រទះឃើញបទល្មើសនេសាទពីរកន្លែង ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប កម្លាំងមន្ត្រីបំផ្លាញចោលនៅនឹងកន្លែងដូចជា បាំងសាច់អួនក្រឡាញឹកចំនួន១របាំង ស្មើនឹងប្រវែង២៨០ម៉ែត្រ របាំងស្បៃម៉ុងចំនួន៥របាំងប្រវែង៣៣៥ម៉ែត្រ ឡុកចំនួន១២ឡុក លូចំនួន១២មាត់ បង្គោលចំនួន១៧៥ដើម ។
បន្ទាប់មកមន្ត្រី ក៏បានលែងត្រីចម្រុះចំនួន១៥គីឡូ ចូលក្នុងទន្លេវិញ ស្ថិតក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ៕