នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៤ លោក ទេស នរារិទ្ធិ៍ អនុប្រធានមន្ទីរ និង លោក ជា សេង ប្រធានការិយាល័យ EIA បានចូលរួមសិក្ខាសាលាស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការរៀបចំរបាយការណ៍អង្កេតតាមដានបរិស្ថាន នៅសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC ) ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ។ សិក្ខាសាលានេះជាសំខាន់ គឺតម្រូវអោយ÷
១.រោងចក្រធ្វើរបាយការណ៍គ្រប់គ្រងបរិស្ថាន
(EMP) និង របាយការណ៍តាមដាននិងត្រួតពិនិត្យបញ្ហាបរិស្ថាន (EMR) ជូនក្រសួងបរិស្ថាន រៀងរាល់៦ខែម្តង។
២.របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង ឬពេញលេញ ដោយផ្អែកតាមក្រមបរិស្ថាន ដែលអនុម័តអោយប្រើប្រាស់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ៕