ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងសហការីការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំពិភាក្សាលើករណីស្នើសុំដកប្លង់ ៥០% នៃតម្លៃមូលដ្ឋានរក្សាកិច្ចសន្យា ការបង់ប្រាក់ប្រចាំខែ ក្រសួងបរិស្ថានរបស់អ្នកដេញថ្លៃប្រមូលចំណូល ថ្លៃលក់សំបុត្រចូលទស្សនាតំបន់រ៉ាមសារព្រែកទាល់ ខេត្តបាត់ដំបង ដឹកនាំដោយ លោក ទេស សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងហិរញ្ញវត្ថុ តំណាងឱ្យឯកឧត្តម ពុទ្ធ សូរិទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
ក្នុងនោះដែរមានការអញ្ជើញចូលរួមពី អគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងហិរញ្ញវត្ថុ និងមន្រ្តីជំនាញ ក្រុមហ៊ុន សុខ អូន ដោយរៀបចំប្រព្រឹត្តទៅ នៅសាលប្រជុំ ប្រាជ្ញ ស៊ុន ទីស្ដីការក្រសួងបរិស្ថាន ៕