ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងផ្នែករដ្ឋបាលជលផលរាំងទិល និងកម្លាំងសង្កាត់រដ្ឋបាលជលផលបាកាន ដឹកនាំដោយ លោក លឹម សុក្រឹត នាយរងផ្នែករាំងទិល សហការជាមួយ កម្លាំងស្នាក់ការបរិស្ថានប្រចាំដីរនាត បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលនៅចំនុចបឹងបែកផ្សែង និងចំណុចបឹងព្រួច ស្ថិតនៅភូមិក្អមសំណរ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ជាលទ្ឋផលបង្រ្កាបបាន ០១ករណី បំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ រួមមាន:
– របាំងស្បៃមុងប្រវែង ២០០០ម៉ែត្រ
– ក្បាលបរចំនួន ០៨គ្រឿង
– បង្គោលចំនួន ៣៤០ម៉ែត្រ
– ត្រីចំរុះទំងន់ ៥០គីឡូក្រាម (ចាក់លែង)