នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៤ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតកោះប៉ោ នៃការិយាល័យដែនជម្រកសត្វព្រៃ កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០២៨៦៥៦១_១២៨៦០៣៤) បានទប់ស្កាត់រដោះអន្ទាក់ដាក់យកសត្វព្រៃចំនួន ១២ខ្សែរបស់អញ្ញាតជន ស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតកោះប៉ោ ៕