នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៤ លោក យុន ចិន្តា អនុប្រធានកាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តស្វាយរៀង បានចូលរួមជាមួយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជាក់ស្ដែងលើសំណើសុំពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង សម្រាប់គម្រោងបង្កើតរោងចក្រផលិតដើមគ្រីស្មាស់ និងសម្ភារៈលំអដើមគ្រីស្មាស់ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ស្ថិតនៅភូមិថ្នល់ទទឹង សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង របស់ក្រុមហ៊ុន Star United Christmas Decoration Co., Ltd ៕