នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ លោក ឡុញ ចិន អនុប្រធានការិយាល័យគាំពារបរិស្ថាន និងលោក ណោម សុភ័ណ មន្ត្រីការិយាល័យគាំពារបរិស្ថាន តំណាងលោកប្រធានមន្ទីរ បានចូលរួមជាមួយអនុគណៈកម្មធិការវិនិយោគខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្ត ដោយមានការចូលរួមពីតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ និងតំណាងក្រុមហ៊ុន សរុបចំនួន ១៨រូប បានចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតស្បែកជើងរបស់ក្រុមហ៊ុន ហ៊្វូជាន ជីងវៃ ហ៊្វូតវែរ ឯ.ក ស្ថិតនៅក្នុងសួនឧស្សាហកម្ម សមានា នវានុវត្តន៍ និងបច្ចេកវិទ្យា ស្ថិតនៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល។
+ជាលទ្ធផល ក្រុមការងារបានឯកភាព និងគាំទ្រចំពោះវត្តមានគម្រោងខាងលើ ប៉ុន្តែម្ចាស់ក្រុមហ៊ុនត្រូវគោរព និងអនុវត្តតាមច្បាប់ពាក់ព័ន្ធនានាតាមវិស័យនីមួយៗអោយមានប្រសិទ្ធភាព ៕