នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅបន្ទប់មេបុណ្យ ជាន់ទី២ នៃអគារវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ លោក ស៊ាន លាភវណ្ណរ័ត្ន អនុប្រធាននាយកដ្ឋាន និងលោក លន់ លីដូន ប្រធានការិយាល័យ បានចូលរួមស្តាប់បទបាឋកថា ស្តីពី «ខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-នូវែលសេឡង់ និងអាទិភាពនៃគោលនយោបាយការបរទេសនូវែលសេឡង់» ឧទ្ទេសនាមដោយឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល។
ជាលទ្ធផលនៃបទបាឋកថា ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញពីជំហររបស់ប្រទេសនូវែលសេឡង់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសនូវែលសេឡង់ ជាមួយនឹងប្រទេសកម្ពុជា ៕