ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ លោកប្រធានការិយាល័យបានចូលរួមកម្មវិធីដាំដើមឈើ(ឥន្ទនេល)ចំនួន១៣៥០ដើម តាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីភ្លើងស្តុប សុខា រហូតដល់ រង្វង់មូលជ័យវរ្ម័នទី៧ របស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក – RMA (Cambodia) PLC. ដឹកនាំដោយឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ សរុបប្រមាណ១០០នាក់ ៕