ថ្ងៃទី ២១ កញ្ញា តំបន់ដែនជម្រកសត្វព្រៃបឹងពែរ ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើម គ្រាប់១០គ្រាប់ បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន៤នាក់ ដឹកនាំដោយលោក នួន ណាក់ នាយសេនាធិការរង និងសហគមន៍ភ្នំបាល័ង្គចំនួន២នាក់ ចុះល្បាតដល់ចំណុចព្រៃស្ករ UTM0438400-1467472 ស្ថិតនៅភូមិចេក ឃុំពង្រលើ ស្រុកជីក្រែង ជាលទ្ធផលបានជួបប្រទះករណីលួចកាប់ រុករាន ទន្រ្ទានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ០១កន្លែង លើទំហំផ្ទៃដីប្រមាណ ៦៩,៨៣ហិកតា ដែលបង្កឡើងដោយអញ្ញាតជន តាមការពិនិត្យជាក់ស្តែងមានដាំដំឡូងប្រហែល៦ឆ្នាំ។
មន្រ្តីជំនាញបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់។
ខ.តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្រ្តីឧទ្យានុរក្សក្រុមល្បាតទី១ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូ៣គ្រឿង បានចុះល្បាតដល់ចំណុចស្វាយទាប់UTM417317-1520847 ស្ថិតក្នុងភូមិព្រៃរងៀង ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយតាមដើមឈើបានចំនួន៦សន្លឹក។
គ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៣នាក់ ប្រើប្រាស់ម៉ូតូ៣គ្រឿង ភ្ជាប់ជាមួយអាវុធCKC ចំនួន១ដើម និងគ្រាប់១០គ្រាប់ បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្ត ចំនួន៣នាក់ ដឹកនាំដោយលោក នៀវ ផាត់ នាយសេនាធិការរង ចុះល្បាតដល់ចំណុចអានសេះ UTM0455406-1489543 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុជីក្រែង ជាលទ្ធផលបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៩សន្លឹក ៕