មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការថ្នាលបណ្តុះកូនឈើ ចំនួន ០២នាក់ សហការជាមួយក្រុមប្រឹក្សាឃុំព្រីងធំ ចំនួន ០១នាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រីងធំ ចំនួន ០១នាក់ និងសហគមន៍ត្មាតប៉ើយធឿនក្រសាំង ចំនួន ០៣នាក់ បានចុះល្បាតដល់ចំណុចទំនាបធ្នង់ និយាមកាលេខ ៤៩៩១៤៧-១៥៤៧០៨១ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានជួបដានជើងសត្វដំរី ចំនួន ០៥ក្បាល ដោយក្នុងនោះដំរីធំចំនួន០២ ក្បាល ដំរីតូចចំនួន ០៣ក្បាល និងលាមកដំរី នៅចម្ងាយពីភូមិត្មាតប៉ើយប្រហែល ១.៥០គីឡូម៉ែត្រ។
– ថ្ងៃទី១៩ ដល់២០ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែង ចំនួន ០២នាក់ សហការជាមួយកម្លាំងប្រតិបត្តិការតំបន់សឹករងស្រុកគូលែន ចំនួន ០៨នាក់ បានចុះល្បាតដល់ចំណុចព្រៃគោល ស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រៃគោល ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីទេ ៕