ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ ម្លាំងមន្ត្រីឧទ្យានុរក្សស្នាក់ការល្បាតព្រែកតាអុក បានសហការជាមួយមេភូមិពាមកាយ បានធ្វើការល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣០៥៤៣៧-១២១៦១៤៨) ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង បានជួបប្រទះទីតាំងលាក់ទុកឈើអារ ដោយគ្មានការអនុញ្ញាត ជារបស់អញ្ញតជន ។
ចំពោះវត្ថុតាងដកហូតបានរួមមាន ឈើអារប្រភេទធីវ(គគីរខ្សាច់) និងឈើអារប្រភេទក្តារ(ឈើផ្អុង) សរុបចំនួន ៣២.១៥៤ ម៉ែត្រត្រីគុណ ក្រុមការងារបានជួលគោយន្តប្រជាពលរដ្ឋដឹកយកមករក្សាទុកនៅស្នាក់ការល្បាតកូនកុក។ ក្រុមការងារកំពុងរៀបចំកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕