នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានធ្វើការចុះល្បាតនិងតាមដានអង្កេតពិនិត្យមើលលើទីតាំងដីជាប់ពេក្យបណ្ដឹងបានចំនួន ៥ ទីតាំង ត្រង់ចំណុចអូរតេ មានដូចខាងក្រោម ៖
១ – ទីតាំងទី០១ ដែលមានលេខនិយាមកា ៧៤៨៩៩១ . ១៣៨៤៦៣៨ បានពិនិត្យឃើញថា មានការលួចចូលដាំដំណាំ (ចេកថ្មីចំនួន៣២ដើម) រួចក្រុមកាងារបានពិនិត្យមើលជាក់ស្ដែងរួចក៏បានធ្វើការដកបំផ្លាញចោល។
២- ទីតាំងទី០២ ដែលមានលេខនិយាមកា ៧៤៩០៣៧ . ១៣៨៥០១៣ បានពិនិត្យឃើញថាដោយពុំមានលួចចូលធ្វើសកម្មភាពរឺដាំដំណាំអ្វីនោះទេ បានដុះរបាស់ទ្បើងវិញហើយ។
៣- ទីតាំងទី០៣ ដែលមានលេខលេខនិយាមកា ៧៤៩២១៤ . ១៣៨៥០៧៣ បានពិនិត្យឃើញថា ដោយពុំមានលួចធ្វើរឺដាំដំណាំអ្វីនោះទេបានដុះរបោះទ្បើងវិញហើយ។
៤- ទីតាំងទី០៤ ដែលមានលេខនិយាមកា ៧៤៩៤៥២ . ១៣៨៥២៣០ បានពិនិត្យឃើញថា ដោយពុំមានលួចធ្វើសកម្មភាពរឺ ដាំដំណាំអ្វីនោះទេ បានដុះរបាស់ទ្បើងវិញហើយ។
៥- ទីតាំងទី០៥ ដែលមានលេខនិយាមកា ៧៥០៤៥៨ . ១៣៨៦១៣០ បានពិនិត្យមើលឃើញថាដោយពុំមានលួចធ្វើសកម្មភាព រឺ ដាំដំណាំអ្វីនោះទេ បានដុះរបាស់ទ្បើងវិញហើយ។
ចំពោះលទ្ធផលសម្រេចបានដូចខាងក្រោម÷
១ . បានធ្វើការពិនិត្យអង្កេតលើកទីតាំងដីជាប់ពាក្យបណ្ដឹងបានចំនួន(៥ ទីតាំង)។
២ . បានធ្វើការដកបំផ្លាញកូនចេកដាំថ្មីបានចំនួន(៣២ដើម)។
ចំណុចទាំងអស់ខាងលើនេះ ស្ថិតនៅក្នុងភូមិ ពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តណ្ឌលគីរី ៕