ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ លោក ណម គឹមអ៊ន អនុប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំពិភាក្សាការងាររវាងរដ្ឋបាលខេត្តសៀមរាប និងគណៈប្រតិភូវិទ្យាស្ថានមេគង្គ ក្រោមការដឹកនាំរបស់លោក លី សារី អភិបាលរងនៃគណៈអភិបាលខេត្ត និងមានសមាសភាពចូលរួមសរុប៥៣នាក់ មកពីបណ្តារប្រទេសចិន ថៃ ឡាវ វៀតណាម មីយ៉ាម៉ា និងកម្ពុជា និងបានដឹកនាំមន្រ្តីការិយាល័យគាំពារបរិស្ថានចំនួន២នាក់ ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ការបញ្ចេញសំណល់រាវ និងសំណល់ទឹកកខ្វក់ចេញពីរោងចក្រចំនួន២ទីតាំង៖
១.ទីតាំងវីហ្សិនហ្វាន់ ២៦ អុបទិកខល មេនូហ្វេកធឺរីង (ខេមបូឌា) លីមីធីត ស្ថិតនៅភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ។
២.ទីតាំងរោងចក្រ Pactics Cambodia Co., Ltd ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ៕