ការចុះល្បាតនៅថ្ងៃទី ២៧ កញ្ញា របស់មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន០៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC០១ដើម គ្រាប់១០គ្រាប់ សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៤ នាក់ និងសហគមន៍ភ្នំបាល្ល័ង្គចំនួន៣នាក់ ចុះល្បាតដល់ចំណុចភ្នំបាល្ល័ង្គ UTM444815-1480228 ស្ថិតនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានជួបប្រទះការលួចកាប់ រុករានទន្រ្ទានដីព្រៃដើម្បីយកធ្ចើជាកម្មសិទ្ធិខុសច្បាប់ ០១កន្លែង បង្កឡើងដោយអញ្ញាតជន តាមការពិនិត្យជាក់ស្តែងឃើញថាទីតាំងដីនេះកាប់រុករានថ្មី ទំហំផ្ទៃដីប្រមាណ ០,៩២ហិកតា។
កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់ ៕