ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» នៃមន្ទីរបរិស្ថានខេត្តសៀមរាប មន្ត្រីឧទ្យានុរក្សស្នាក់ការក្បាលស្ពាន ចំនួន៥នាក់ បានសម្របសម្រួលការងារជូនឯកឧត្តម ម៉េង មុនីរក្ស អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ចុះពិនិត្យស្ថានភាពទីតាំងបរិវេណនៅ ស្នាក់ការក្បាលស្ពាន ដើម្បីគ្រោងរៀបចំថ្នាលកេសរកូល បានចំនួន២ទីតាំង និងចុះពិនិត្យកន្លែងចិញ្ចឹមជ្រូក ៕