ថ្ងៃទី ២៧ កញ្ញា ការិយាល័យឧទ្យានជាតិ ការិយាល័យដែនជម្រកសត្វព្រៃ ការិយាល័យតំបន់ប្រើប្រាស់ច្រើនយ៉ាង និងការិយាល័យតំបន់ការពារទេសភាព បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្កើនការយល់ដឹងដល់ សហគមន៍លិខិតបទដ្ឋានគតិយុត្តិ និងព័ត៌មានពាក់ព័ន្ធនឹងការបែងចែកផលប្រយោជន៍ការប្រើប្រាស់ធនធានពន្ធ (ABS) រៀបចំដោយអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ តាមរយៈគម្រោង “ការបង្ក្រាបការគ្រប់គ្រងធនធាន ធម្មជាតិទៅក្នុងតំបន់ទេសភាពនៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា និងនាយកដ្ឋានជីវៈចម្រុះ ក្រោមអធិបតីភាព ឯកឧត្តម ម៉េង មុនីរក្ស អគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ សម្របសម្រួលបទបង្ហាញដោយ លោក យក់ សុទ្ធារិទ្ធិ អនុប្រធាននាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ និងក្រុមការងារគម្រោង ដោយមានការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិ០៥ សមាសភាពចូលរួមចំនួន១៥នាក់ ស្រី០២នាក់ ៕