ការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តសៀមរាប នាថ្ងៃទី ៣០ ខែកញ្ញា បានចូលរួមសហការជាមួយក្រុមការងារចម្រុះរដ្ឋបាលខេត្ត ក្រោមការដឹកនាំ លោក ហុំ ចាយ នាយករងរទីចាត់កាអន្តរវិស័យសាលាខេត្ត និងមានសមាសភាពចូលរួមសរុប ១២នាក់ ស្រី០១នាក់ ដើម្បីចុះពិនិត្យទីតាំងស្នើសុំអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ សម្រាប់គម្រោងអាជីវកម្មជីកយកដីក្រហម ស្ថិតក្នុងស្រុកជីក្រែង និងស្រុកអរង្គរធំ ខេត្តសៀមរាប សរុបចំនួន ០២គម្រោង÷ ទីតាំងទី១ ជីកយកដីក្រហម របស់លោក ឱក ចំណាន ស្ថិតនៅភូមិព្រៃឆ្កា ឃុំពង្រើលើ ស្រុកជីក្រែង និងទីតាំងទី២ ជីកយកដីក្រហម របស់លោកតាន់ សាវុន ស្ថិតនៅភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ៕