ការិយាល័យឧទ្យានជាតិ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល នៃមន្ទីរបរិស្ថានខេត្តកោះកុង កម្លាំងមន្ត្រីឧទ្យានុរក្ស បានទទួលអណ្តើកហ្លួងចំនួន ១ក្បាល ទំនន់ ១៣,៣0 គីឡូក្រាម ពីប្រជាពលរដ្ឋ និងបានប្រគល់បន្តជូនអង្គការ WCS ប្រចាំស្រុកស្រែអំបិល ដើម្បីយកទៅព្យាបាល មុននឹងប្រលែងចូលទីតាំងធម្មជាតិ មានសុវត្ថិភាពវិញ ៕