រយៈពេលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៤ លោក ខន រ៉ាម៉ូ ប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃសៀមប៉ាង ខាំភោគ បានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចុះល្បាតសិក្សាស្រាវជ្រាវអង្កេតតាមដាន ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ។
• ចំណុចនិយាមកា(៦២៦៤៦៣-១៥៦១១៧៨)កឃើញសត្វត្រដក់ធំចំនួន០២ក្បាល។
• ដល់ចំណុចនិយាមកា(៦២៥៧៩៣-១៥៦៤៤១៧)ឃើញសត្វត្រដក់ធំចំនួន០៤ក្បាល។
• ដល់ចំណុចអូរដានិយាមកា(៦២៦៥២៧-១៥៦៦២៦៧)ជួបដានជើងសត្វប្រើសចំនួន០១ក្បាល។
• ដល់ចំណុចនិយាមកា(៦២៧៧៥៨-១៥៦៩៧៤២)(៦៣១៧៧៦-១៥៧១៥៥៤)(៦៣៣៣៤៧-១៥៦៩៦១០)(៦៣៥៤០២-១៥៦៨៧៨៧)ស្ថានភាពស្ងប់ស្ងាត់។
• ដល់ចំណុចនិយាមកា(៦២៥៤១៧-១៥៦៩៣០២)ឃើញសត្វត្រយ៉ងយក្សចំនួន០៣ក្បាល។
• ដល់ចំណុចនិយាមកា(៦២៩២៣៣-១៥៦៨៩៥១)ឃើញសត្វរមាំងមួយហ្វូងប្រហែល០៤ទៅ០៦ក្បាល។
• ដល់ចំណុចត្រពាំងត្រាចនិយាមកា(៦៣៤២២០-១៥៦៧៤៥៥)ឃើញសត្វត្រដក់ធំចំនួន០២ក្បាល។
• ដល់ចំណុចក្បែរត្រពាំងត្មាតកូននិយាមកា(៦៣៨៥៣៩-១៥៦៦៧៥៤)ឃើញសត្វត្រយ៉ងចង្កំកសមួយហ្វូងធំប្រហែល៤០ទៅ៥០ក្បាល ៕