មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤សហការជាមួយសហគមន៍អូរអាម ចុះល្បាត ទប់ស្កាត់ និងបង្រ្កាប បទល្មើសធនធានធម្មជាតិ គ្រប់ប្រភេទនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា លុះដល់នៅចំណុចគីឡូម៉ែត្រ១៥៨ និយាមកា៧១៥០១៩/១៣៤៧២៤០ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រុមកាងារបានចាប់ឃាត់ដកហូតម៉ូតូកែច្នៃចំនួន០២គ្រឿង និងរណាយន្តម៉ាក់០៣៨ចំនួន០១គ្រឿង វត្តុតាងខាងលើបានយកមករក្សាទុកនៅកណ្ដាលកែវសីមាដើម្បីបន្តនីតិវិធីច្បាប់ ៕