ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ លោក ងិន សុវិមាន អភិបាលរងខេត្តមណ្ឌលគិរី លោក ជា តារា អនុប្រធានមន្ទីរ លោក នេត វិបុល អនុប្រធានអង្គការWCS ប្រចាំប្រទេសកម្ពុជា លោក ឃន សុភឿន ប្រធានគម្រោងអង្គការWCS ប្រចាំដែនជម្រកសត្វព្រៃកែវសីមា លោក សុះ មីឡែន អភិបាលរងស្រុកកែវសីមា /លោកប្រធាន/លោកអនុប្រធានការិយាល័យដែនជម្រកដត្វព្រៃកែសីមា លោក មេ ឃុំ លោក មេ ភូមិ ឃុំស្រែព្រះ បានធ្វើជាគណ:ធិបតី ដឹកនាំការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បើកការដ្ធានសាងសង់អាគារស្នាក់ការចំនួន០២ ស្នាក់ការរងពូគង់ទួលពង្រថ្មី នឹងស្នាក់ការរងរការថ្មី ដោយមានការចូលរួមពី មន្រ្តីឧទ្យានុរក្ស សហគមន៍តំបន់ការពារធម្មជាតិស្រែព្រះ នឹងបុគ្គលិកអង្គការWCS សរុបចំនួន៥០រូប ស្រី០២រូប ដែលកិច្ចបើកការដ្ធានខាងលើ មានរបៀបវារៈដូច ខាងក្រោម៖
– ចាប់ផ្ដើមកម្មវិធី បង្ហាញគោលបំណង (តំណាងWCS)
– ពិធីបើកក្រុងពលីបើកកាដ្ឋាន
– មតិស្វាគមន៍របស់ប្រធានការិយាល័យដែន
– ចំណាប់អារម្មណ៍របស់អង្គការ WCS
– ចំណាប់អារម្មណរបស់តំណាងក្រុមហ៊ុនKEDCC
– ចំណាប់អារម្មណ៍របស់អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី
-មតិចំណាប់អារម្មណ៍ និងបើកការដ្ធានជាផ្លូវការ (ដោយអភិបាលរងខេត្ត)
– ថតរូបជុំគា្ន
ស្ថិតក្នុងភូមិ ពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេតមណ្ឌលគីរី ៕