ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សួង ពិសិដ្ឋ អនុប្រធានការិយាល័យអភិរក្ស បានចូលរួមក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់ភូមិទួលស្នួល ភូមិវត្តកណ្តាល ភូមិរាំងកេសី ភូមិរាំងក្រោល ភូមិព្រៃស្វាយ ភូមិស្វាយជាតិ ភូមិបឹងវែង ភូមិដំណាក់ដង្កោ និងភូមិកកោះកំបុត ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង នៅបរិវេណវត្តរាំងកេសី ភូមិរាំងកេសី ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ៕