ថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមីនាឆ្នាំ ២០២៥លោក ផេង នីតា មន្ត្រីឧទ្យានុរក្សនៃការិយាល័យតំបន់រ៉ាមសារបានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងចំនួន 0៤នាក់ ចុះល្បាតសិក្សាស្រាវជ្រាវអង្កេតតាមដានទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ដល់ចំណុចត្រពាំងខ្មុននិយាមកា( 633267-1566841) ស្ថិតនៅភូមិសាស្ត្រឃុំ ព្រែកមាស ស្រុក សៀមប៉ាង ខេត្ត ស្ទឹងត្រែង បានដេកពួនស្ទាក់ពេលយប់នៅទីនោះពុំឃើញមានសកម្មភាពល្មើសអ្វីគួរអោយកត់សម្គាល់នោះទេ ៕