ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការកណ្តាលឧទ្យានុរក្សឫស្សីជ្រុំថ្មបាំង កម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(0៣៣១៦០៩-១២៩៦១៦៩) ស្ថិតនៅភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ឧទ្យានជាតិជួរភ្នំក្រវាញ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ។
-ចំណែក ស្នាក់ការល្បាតឧទ្យានុរក្សពោធិ៍បឹង កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (0៣៦៤៦០៥-១២៧៣២១៧) ស្ថិតនៅភូមិពោធិបឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ។
-តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣៦១៦៦៦-១២៣១៨៣០) ស្ថិតនៅភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
-ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតឆាយក្រូច កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣០១៩៧៣-១២២០៨២៥) ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
– ស្នាក់ការល្បាតព្រែកគគីរ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣០៦០០៥-១២៥២៣០២) ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
ដែនជម្រកសត្វព្រៃពាមក្រសោប ស្នាក់ការល្បាតពាមក្រសោប កម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០២៨៧៤២៤-១២៧៥៣៣០) ស្ថិតនៅភូមិកោះចាក ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕