ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតស្ថាននីយ៍ស្តារសត្វខ្លាធំ នៃការិយាល័យឧទ្យានជាតិ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០២៩៥១៥៦-១៣១២៦១៨) និងបានដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៥៣ខ្សែ ស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ថាននីយស្ដារខ្លាធំ ៕