ការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ហាន សាខន អនុប្រធានការិយាល័យគាំពារបរិស្ថាន បានចុះផ្សព្វផ្សាយ ស្តីពីកិច្ចគាំពារបរិស្ថាន នៅសាលាឃុំចុងផ្លាស់ ស្រុកកែវសីមា និងបានលើកបញ្ហាដែលអាចបង្កឲ្យមានការបំពុលបរិស្ថាន ពីសកម្មភាពនានាអាចកើតឡើងដូចជា ៖
-ការលូចចម្រាញ់រ៉ែមាស ដោយធ្វើប្រព្រឹត្តកម្មសារធាតុគីមី គ្មានការអនុញ្ញាត និងមិនគោរពច្បាប់ បទដ្ឋានបច្ចេកទេសឲ្យបានត្រឹមត្រូវ
-ការបង្ហូរសំណល់រាវកង្វក់ចូលអូរ ព្រែក ស្ទឹង ទនេ្ល ក្នុងតំបន់១ និងតំបន់២ ក្នុងអនុក្រឹត្យស្តីពីការបំពុលទឹក មិនមានការអនុញ្ញាត្ត និងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវបណ្តាលឲ្យមានការបំពុលទឹក
-របើកអាជីវកម្ម ដោយមិនបាន ឆ្លងកាត់ការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ ជាពិសេស ការបំពេញកិច្ចសន្យាការពារបរិស្ថាន ឬរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាដើម។
-ការបោះចោល ការវេចខ្ចប់ ការញែក ការគ្រប់គ្រង សំណល់រឹង/សំរាម មិនបានត្រឹមត្រូវ និងការដុតសំណល់រឹង /សំរាមតាមបណ្តាមូលដ្ឋាន សហគមន៍ ធ្វើឲ្យមានការបំភាយនិចលនៃភាគល្អិតប៉ះពាល់គុណភាពខ្យល់ (ខ្យល់មានជាតិពុល) ក្នុងនោះបានសំណូមពរ សូមអាជ្ញាធរឃុំ កងកម្លាំងប្រដាប់អាវុធ ជួយផ្សព្វផ្សាយបន្តរដល់សហគមន៍មូលដ្ឋាន ក្នុងការចូល ក្នុងកិច្ចគាំពារបរិស្ថាន ទប់ស្កាត់រាល់សកម្មភាពដែលបង្កឲ្យមានបទល្មើសគាំពារបរិស្ថានផ្ទុយនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ ៕