ការិយាល័យឧទ្យានជាតិ ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតកូនកុក កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (៣០៥១៧៣-១២២១៥១៨) ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្ដេច ស្រុកគីរីសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។
ចំណែក ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឧទ្យានុរក្សពោធិ៍បឹង កម្លាំងមន្រ្តីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (៣៥៨៩៣១_១២៦១៩៩៤) ស្ថិតនៅភូមិជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕