ថ្ងៃទី ១៥ មីនា ២០២៥ ការិយាល័យដែនជម្រកសត្វព្រៃ ដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតស្ទឹងព្រាត់ កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការគាំទ្រថវិកា និងបច្ចេកទេសពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (០៣២៩៤៦៤-១២៦៩៦៤៨)បានធ្វើការដកហូតអន្ទាក់សំរាប់ចាប់សត្វព្រៃបានចំនួន ៣៨៩ខ្សែ អញ្ញតជន ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។
ចំពោះវត្ថុតាងក្រុមកាងារបានយកមករក្សាទុកនៅស្នាក់ការល្បាតស្ទឹងព្រាត់ ៕