នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ ការិយាល័យឧទ្យានជាតិ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង កម្លាំងមន្រ្តីឧទ្យានុរក្ស បានសហការជាមួយកម្លាំងមន្រ្ដីឧទ្យានុប្រចាំស្នាក់ការឧទ្យានុរក្សតាំងបំពង់ ខេត្តកំពង់ស្ពឺ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៥៩៤៨៤-១៣០២៨០៣) បានជួបប្រទះដានជើងសត្វខ្ទីងចំនួន ០៤ ក្បាល ស្ថិតនៅភូមិចំណារ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ឧទ្យានជាតិជួរភ្នំក្រវាញ ៕