ការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ នៅថ្ងៃទី ១៥ មីនា ២០២៥ ត្រង់ចំណុច ផ្លូវស្រែរ៉ាវជឹង និយាមកា ៧២៨៣៨៥-១៤០២៤០២ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានប្រទះឃើញរោងសង់ឡើងដើម្បីចាប់យកដីព្រៃធ្វើជាកម្មសិទ្ធិដោយខុសច្បាប់ ចំនួន០១កន្លែង ដែលមានទំហំ3*4 ម៉ែត្រ ប្រក់តង់ពណ៌ខៀវ ក្រុមការងារបានត្រួតពិនិត្យនៅបរិវេណជុំវិញទីតាំងនោះពុំឃើញមានជនសង្ស័យណាម្នាក់ឡើយ បន្ទាប់មកក្រុមការងារបានធ្វើការរុះរើរោងបំផ្លាញចោល ៕