ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន នៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានបំពេញការងារប្រចាំថ្ងៃ ដោយគិតពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ មីនា ដូចមានបង្ហាញជូនខាងក្រោម ៖
១. លោក យឹម ណារឹទ្ធ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានដឹកនាំប្រជាសហគមន៍ចុះរៀបចំថ្នាលបណ្តុះកូនឈើ, ធ្វើអាងស្តុកទឹក, រៀបឥដ្ឋ និងតបណ្តាញទឹកចូលថ្នាល ក្នុងសហគមន៍ភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស។
២. មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់(ស្នាក់ការរងក្បាលទឹក) សហការជាមួយCPAខ្វិតទួលឃ្លាំងបានចុះល្បាតនៅចំណុចថ្មរអិល ក្នុងឃុំក្បាលទឹក ស្រុកទឹកផុស តែពុំបានជួបប្រទះបទល្មើសអ្វីនោះទេ។
៣. មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់(ស្នាក់ការចម្ការម៉ុច) បានចូលរួមប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំប្រចាំខែមីនា នៅសាលប្រជុំសាលាឃុំជៀប ស្រុកទឹកផុស។
៤. មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់(ស្នាក់ការរងក្តុលសែនជ័យ) បានចុះល្បាតនៅចំណុចរលាបតោម ក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស តែពុំបានជួបប្រទះបទល្មើសអ្វីនោះទេ។
៥. មន្រ្តីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប(ស្នាក់ការរងផ្លូវទូក) បានចុះល្បាតនៅចំណុចផ្លូវព្រះរាម ក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង តែពុំបានជួបប្រទះបទល្មើសអ្វីនោះទេ។
– បានចុះល្បាតនៅចំណុចកោះយាយសៀម ជាប់ព្រំប្រទល់ឃុំច្រណូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង តែពុំបានជួបប្រទះបទល្មើសអ្វីនោះទេ ៕