កិច្ចប្រជុំមួយប្រព្រឹត្តឡើងនៅថ្ងៃទី ១០ ខែមីនា ក្រោមអធិបតីលោក វ៉េត សុនីម អនុប្រធានមន្ទីរ បានចុះប្រជុំពង្រឹងការងារអនុវត្តច្បាប់ ដល់មន្ត្រីប្រចាំ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ដោយធ្វើការពង្រឹងកិច្ចការងារមួយចំនួនរួមមាន៖
១. ការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ
២. ពង្រឹងកិច្ចសហការ រវាងមន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិ
៣. សេចក្តីជូនដំណឹងលេខ ១២៦ សជណ.ប.ស្ថ របស់ក្រសួងបរិស្ថាន ស្តីពី ជំរុញវិធានការអនុវត្តច្បាប់ ១០០% លើបទល្មើសធនធានធម្មជាតិ
៤. ប្រកាសលេខ ៦៩៧ /០២២៤ ប្រក. ប.ស្ថ ចុះថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន