នៅថ្ងៃទី ២១ មីនានេះ លោក សំ ជំនិត អនុប្រធានមន្ទីរបរិស្ថាន ទទួលបន្ទុកការងារសហគមន៍តំបន់ការពារធម្មជាតិ បានបន្តដឹកនាំមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS) ចុះពិនិត្យផ្ទៀងផ្ទាត់លើពង្រាងផែនទីការកំណត់ព្រំប្រទល់បែងចែកតំបន់គ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិភ្នំកូនខ្លែង ដើម្បីរៀបចំសរសេរផែនការគ្រប់គ្រងសហគមន៍ ដោយមានការចូលរួមពិនិត្យផ្តល់យោបល់ពីគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ក្រុមប្រឹក្សាឃុំប៉ោយចារ មេភូមិកូនខ្លែង មេភូមិព្រះអណ្តូង និងមន្ត្រីឧទ្យានុរក្សប្រចាំតំបន់ការពារទេសភាពអាងត្រពាំងថ្ម ៕